Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (66) ជំពូក​: អាល់អះហ្សាប
يَوۡمَ تُقَلَّبُ وُجُوهُهُمۡ فِي ٱلنَّارِ يَقُولُونَ يَٰلَيۡتَنَآ أَطَعۡنَا ٱللَّهَ وَأَطَعۡنَا ٱلرَّسُولَا۠
គឺនៅថ្ងៃបរលោក ថ្ងៃដែលមុខរបស់ពួកគេត្រូវបានគេផ្កាប់ទៅក្នុងនរកជើហាន់ណាំ ពួកគេនឹងនិយាយដោយភាពសោកស្តាយ និងមានវិប្បដិសារីថាៈ ឱអនិច្ចាពួកយើង! កាលនៅក្នុងលោកិយ គួរណាស់តែពួកយើងគោរពប្រតិបត្តិតាមអល់ឡោះ ដោយអនុវត្តន៍នូវអ្វីដែលទ្រង់បានបង្គាប់ប្រើមកចំពោះពួកយើង ហើយជៀសវាងពីប្រការដែលទ្រង់បានហាមឃាត់ ហើយគោរពប្រតិបត្តិតាមអ្នកនាំសារនូវអ្វីដែលគាត់បាននាំមកពីម្ចាស់របស់គាត់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• اختصاص الله بعلم الساعة.
• ចំណេះដឹងអំពីថ្ងៃបរលោក គឺមានតែអល់ឡោះតែមួយគត់ដែលដឹង។

• تحميل الأتباع كُبَرَاءَهُم مسؤوليةَ إضلالهم لا يعفيهم هم من المسؤولية.
• ការដាក់បន្ទុករបស់ពួកដែលដើរតាមមេខ្លោងរបស់ពួកគេឲ្យទទួលខុសត្រូវលើការធ្វើឲ្យពួកគេវង្វេងនោះ មិនអាចឲ្យពួកគេរួចផុតអំពីការទទួលខុសត្រូវចំពោះទោសកំហុសរបស់ខ្លួននោះឡើយ។

• شدة التحريم لإيذاء الأنبياء بالقول أو الفعل.
• ហាមឃាត់យ៉ាងដាច់ខាតចំពោះការបៀតបៀនបណ្តាព្យាការីទាំងឡាយ មិនថាតាមរយៈពាក្យសំដី ឬទង្វើ។

• عظم الأمانة التي تحمّلها الإنسان.
• ភាពធំធេងនៃទំនួលខុសត្រូវដែលមនុស្សលោកបានទទួលយកវា។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (66) ជំពូក​: អាល់អះហ្សាប
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ