Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (18) ជំពូក​: លុកម៉ាន
وَلَا تُصَعِّرۡ خَدَّكَ لِلنَّاسِ وَلَا تَمۡشِ فِي ٱلۡأَرۡضِ مَرَحًاۖ إِنَّ ٱللَّهَ لَا يُحِبُّ كُلَّ مُخۡتَالٖ فَخُورٖ
ហើយចូរកូនកុំងាកមុខរបស់កូនចេញពីមនុស្សលោកដោយភាពក្អេងក្អាង ហើយសូមកុំដើរនៅលើផែនដីដោយមោទភាពចំពោះខ្លួនឯងឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ជនណាដែលដើរដោយភាពក្រអឺតក្រទម និងមានមោទនភាពជាមួយនឹងឧបការគុណដែលអល់ឡោះបានប្រទានឲ្យ ហើយក្រអឺតក្រទមទៅលើអ្នកដទៃដោយសារតែគេទទួលបានឧបការគុណទាំងនោះ និងមិនចេះដឹងគុណអល់ឡោះទៅលើឧបការគុណទាំងនោះនោះទេ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• لما فصَّل سبحانه ما يصيب الأم من جهد الحمل والوضع دلّ على مزيد برّها.
• នៅពេលដែលអល់ឡោះបានបញ្ជាក់ប្រាប់ពីការលំបាករបស់ម្តាយក្នុងពេលពពោះ និងពេលសម្រាលហើយនោះ ទ្រង់បានទូន្មានឲ្យបន្ថែមការធ្វើល្អទៅចំពោះម្តាយ។

• نفع الطاعة وضرر المعصية عائد على العبد.
• ផលប្រយោជន៍នៃការគោរពប្រតិបត្តិ និងគ្រោះថ្នាក់នៃការប្រព្រឹត្តល្មើស គឺត្រឡប់ទៅរកអ្នកដែលប្រព្រឹត្តនោះ។

• وجوب تعاهد الأبناء بالتربية والتعليم.
• ចាំបាច់ត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនដោយផ្តល់ការអប់រំ និងការបង្ហាត់បង្រៀន។

• شمول الآداب في الإسلام للسلوك الفردي والجماعي.
• ភាពទូលំទូលាយនៃសុជីវធម៌ឥស្លាម ដែលគ្របដណ្តប់លើបុគ្គល និងសង្គមទាំងមូល។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (18) ជំពូក​: លុកម៉ាន
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ