Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (51) ជំពូក​: អើររ៉ូម
وَلَئِنۡ أَرۡسَلۡنَا رِيحٗا فَرَأَوۡهُ مُصۡفَرّٗا لَّظَلُّواْ مِنۢ بَعۡدِهِۦ يَكۡفُرُونَ
ហើយប្រសិនបើយើងបញ្ជូនខ្យល់ដែលបំផ្លាញទៅលើដំណាំ និងរុក្ខជាតិរបស់ពួកគេ ហើយពួកគេបានឃើញដំណាំរបស់ពួកគេប្រែទៅជាពណ៌លឿងបន្ទាប់ពីវាបានមានពណ៌ខៀវស្រងាត់នោះ ពិតប្រាកដណាស់ បន្ទាប់ពីពួកគេឃើញដូចនោះ ពួកគេប្រាកដជាស្ថិតនៅក្នុងភាពរមិលគុណចំពោះឧបការគុណទាំងឡាយដែលអល់ឡោះធ្លាប់បានប្រទានឲ្យពួកគេយ៉ាងច្រើនកាលពីពេលមុនមកមិនខាន។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• يأس الكافرين من رحمة الله عند نزول البلاء.
• ការអស់សង្ឃឹមរបស់ពួកប្រឆាំងអំពីក្តីមេត្តាករុណារបស់អល់ឡោះនៅពេលដែលទ្រង់បញ្ចុះការសាកល្បងទៅលើពួកគេ។

• هداية التوفيق بيد الله، وليست بيد الرسول صلى الله عليه وسلم.
• ការផ្តល់ការចង្អុលបង្ហាញទៅកាន់សេចក្តីពិតនោះ ស្ថិតនៅក្នុងដៃរបស់អល់ឡោះជាម្ចាស់តែមួយគត់ ពុំមែននៅក្នុងដៃរបស់ព្យាការីមូហាំម៉ាត់ឡើយ។

• مراحل العمر عبرة لمن يعتبر.
• ដំណាក់កាលទាំងឡាយនៃជីវិត គឺជាមេរៀនសម្រាប់អ្នកដែលចេះគិតពិចារណា។

• الختم على القلوب سببه الذنوب.
• ការបោះត្រាភ្ជិតទៅលើដួងចិត្ត គឺដោយសារតែបាបកម្មដែលគេបានសាង។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (51) ជំពូក​: អើររ៉ូម
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ