Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (163) ជំពូក​: អាលីអុិមរ៉ន
هُمۡ دَرَجَٰتٌ عِندَ ٱللَّهِۗ وَٱللَّهُ بَصِيرُۢ بِمَا يَعۡمَلُونَ
អ្នកទាំងនោះមានឋានៈខុសគ្នាទាំងនៅលើលោកិយនិងនៅថ្ងៃបរលោកចំពោះអល់ឡោះជាម្ចាស់។ ហើយអល់ឡោះមហាឃើញនូវអ្វីដែលពួកគេប្រព្រឹត្ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើរបស់គេដែលបានសាង។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• النصر الحقيقي من الله تعالى، فهو القوي الذي لا يحارب، والعزيز الذي لا يغالب.
• ជោគជ័យពិតប្រាកដនោះ គឺមកពីអល់ឡោះជាម្ចាស់។ ពិតណាស់ទ្រង់មហាខ្លាំងក្លា មហាខ្លាំងពូកែបំផុតដែលគ្មាននរណាអាចយកឈ្នះទ្រង់បានឡើយ។

• لا تستوي في الدنيا حال من اتبع هدى الله وعمل به وحال من أعرض وكذب به، كما لا تستوي منازلهم في الآخرة.
• មិនស្មើគ្នាឡើយនៅលើលោកិយរវាងស្ថានភាពអ្នកដែលដើរតាមការចង្អុលបង្ហាញរបស់អល់ឡោះ និងបានសាងទង្វើកុសល ហើយនិងស្ថានភាពអ្នកដែលងាកចេញពីការចង្អុលបង្ហាញរបស់អល់ឡោះ ហើយគ្មានជំនឿលើទ្រង់ទៀតនោះ។ ដូចគ្នាដែរ ឋានៈរបស់ពួកគេនៅថ្ងៃបរលោកក៏មិនស្មើគ្នាដែរ។

• ما ينزل بالعبد من البلاء والمحن هو بسبب ذنوبه، وقد يكون ابتلاء ورفع درجات، والله يعفو ويتجاوز عن كثير منها.
• ការសាកល្បងនិងគ្រោះមហន្តរាយដែលធ្លាក់លើខ្ញុំបម្រើរបស់អល់ឡោះនោះ គឺដោយសារតែបាបកម្មរបស់គេដែលគេបានសាង។ ប៉ុន្តែការសាកល្បងនោះក៏អាចជាការលើកឋានៈរបស់គេផងដែរ។ ហើយអល់ឡោះបានអភ័យទោស និងអធ្យាស្រ័យចំពោះបាបកម្មរបស់ពួកគេយ៉ាងច្រើន។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (163) ជំពូក​: អាលីអុិមរ៉ន
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ