Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (15) ជំពូក​: អាលីអុិមរ៉ន
۞ قُلۡ أَؤُنَبِّئُكُم بِخَيۡرٖ مِّن ذَٰلِكُمۡۖ لِلَّذِينَ ٱتَّقَوۡاْ عِندَ رَبِّهِمۡ جَنَّٰتٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا وَأَزۡوَٰجٞ مُّطَهَّرَةٞ وَرِضۡوَٰنٞ مِّنَ ٱللَّهِۗ وَٱللَّهُ بَصِيرُۢ بِٱلۡعِبَادِ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ តើពួកអ្នកចង់ឱ្យខ្ញុំប្រាប់អំពីប្រការដែលល្អជាងភាពត្រេកត្រអាលទាំងនោះដែរឬទេ? សម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះដោយបានគោរពប្រតិបត្តិទ្រង់ ហើយបោះបង់ចោលនូវប្រការល្មើសចំពោះទ្រង់នោះ ពួកគេនឹងទទួលបាននូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ ពួកគេស្ថិតនៅទីនោះជាអមតៈ ដោយពួកគេមិនស្លាប់និងមិនវិនាសអន្តរាយឡើយ។ ហើយសម្រាប់ពួកគេ គឺមានភរិយាជាច្រើនដែលមានភាពស្អាតស្អំពីរាល់ប្រការអាក្រក់ ទាំងរូបរាងកាយ និងចរិយាសម្បត្តិ ព្រមទាំងទទួលបានការពេញចិត្តពីអល់ឡោះថែមទៀត ហើយទ្រង់មិនខឹងសម្បាចំពោះពួកគេជារៀងរហូត។ ហើយអល់ឡោះមហាឃើញបំផុតនូវរាល់ស្ថានភាពទាំងឡាយរបស់ខ្ញុំបម្រើទ្រង់។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងចំពោះពួកគេគ្រប់ទង្វើដែលពួកគេបានសាង។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أن غرور الكفار بأموالهم وأولادهم لن يغنيهم يوم القيامة من عذاب الله تعالى إذا نزل بهم.
• ជាការពិតណាស់ ការចាញ់បោករបស់ពួកគ្មានជំនឿ តាមរយៈទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកគេ ដោយពួកវា(ទ្រព្យសម្បត្តិ និងកូនចៅ)មិនអាចជួយពួកគេឲ្យរួចផុតពីទណ្ឌកម្មនៅថ្ងៃបរលោកបានឡើយ នៅពេលដែលវាធ្លាក់ទៅលើពួកគេនោះ។

• النصر حقيقة لا يتعلق بمجرد العدد والعُدة، وانما بتأييد الله تعالى وعونه.
• ជ័យជម្នះពិតប្រាកដ គឺមិនអាស្រ័យទៅលើគ្នាតិចឬច្រើនឡើយ ប៉ុន្តែវាកើតឡើងអាស្រ័យដោយការពង្រឹង និងដោយការជួយពីអល់ឡោះទៅវិញទេ។

• زَيَّن الله تعالى للناس أنواعًا من شهوات الدنيا ليبتليهم، وليعلم تعالى من يقف عند حدوده ممن يتعداها.
• អល់ឡោះបានលម្អចំពោះមនុស្សលោកនូវប្រភេទនៃការត្រេកត្រអាលជាច្រើនប្រភេទនៅក្នុងលោកិយ ដើម្បីសាកល្បងពួកគេ និងដើម្បីទ្រង់ដឹងថា តើជនណាដែលឈប់នៅលើបន្ទាត់ព្រំដែនរបស់ទ្រង់ ហើយជនណាដែលបំពានទៅលើវា។

• كل نعيم الدنيا ولذاتها قليل زائل، لا يقاس بما في الآخرة من النعيم العظيم الذي لا يزول.
• រាល់ឧបការគុណទាំងឡាយនៅក្នុងលោកិយ និងការសប្បាយរីករាយរបស់វា គឺតិចតួចបំផុត ដែលនឹងរលាយបាត់ទៅវិញនោះ មិនអាចប្រៀបធៀបជាមួយនឹងឧបការគុណដ៏ធំធេងដែលមិនចេះសាបសូន្យនៅថ្ងៃបរលោកនោះបានឡើយ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (15) ជំពូក​: អាលីអុិមរ៉ន
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ