Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (141) ជំពូក​: អាលីអុិមរ៉ន
وَلِيُمَحِّصَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَيَمۡحَقَ ٱلۡكَٰفِرِينَ
ហើយក្នុងចំណោមបុព្វហេតុទាំងនោះផងដែរ គឺដើម្បីសម្អាតបណ្តាអ្នកមានជំនឿទាំងឡាយពីបាបកម្មរបស់ពួកគេ និងសម្រិតសម្រាំងពួកគេចេញពីពួកពុតត្បុត ហើយនិងដើម្បីបំផ្លាញពួកគ្មានជំនឿនិងបោសសម្អាតពួកគេ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• الابتلاء سُنَّة إلهية يتميز بها المجاهدون الصادقون الصابرون من غيرهم.
• ការសាកល្បង គឺជាមាគ៌ារបស់ព្រះជាម្ចាស់ ដើម្បីវែកញែករវាងបណ្តាអ្នកដែលតស៊ូដែលស្មោះត្រង់និងមានភាពអត់ធ្មត់ និងអ្នកផ្សេងក្រៅពីពួកគេ។

• يجب ألا يرتبط الجهاد في سبيل الله والدعوة إليه بأحد من البشر مهما علا قدره ومقامه.
• ជាការចាំបាច់ គឺមិនត្រូវភ្ជាប់ការប្រយុទ្ធតស៊ូក្នុងមាគ៌ាអល់ឡោះនិងការអំពាវនាវទៅកាន់ទ្រង់នោះទៅនឹងមនុស្សលោកណាម្នាក់ឡើយ ទោះបីជាបុគ្គលនោះ មានអំណាចនិងមានឋានៈខ្ពស់យ៉ាងណាក៏ដោយ។

• أعمار الناس وآجالهم ثابتة عند الله تعالى، لا يزيدها الحرص على الحياة، ولا ينقصها الإقدام والشجاعة.
• អាយុជិវិតរបស់មនុស្សនិងកាលកំណត់នៃការស្លាប់របស់ពួកគេត្រូវបានកត់ត្រាទុកយ៉ាងច្បាស់លាស់នៅឯអល់ឡោះជាម្ចាស់។ ការយកចិត្តទុកដាក់រក្សាថែរក្សាជីវិតរបស់គេ មិនអាចបន្ថែមអាយុកាលកំណត់នៃការស្លាប់របស់គេបានឡើយ ហើយការនាំមុខគេនិងភាពក្លាហានក្នុងការប្រយុទ្ធនឹងសត្រូវនោះ ក៏មិនបានបន្ថយអាយុកាលកំណត់នៃសេចក្តីស្លាប់របស់គេនោះដែរ។

• تختلف مقاصد الناس ونياتهم، فمنهم من يريد ثواب الله، ومنهم من يريد الدنيا، وكلٌّ سيُجازَى على نيَّته وعمله.
• គោលបំណង និងសេចក្តីប្រាថ្នារបស់មនុស្សលោកខុសៗគ្នា។ មានអ្នកខ្លះចង់បានផលបុណ្យពីអល់ឡោះ(នៅថ្ងៃបរលោក) ហើយមានអ្នកខ្លះ ចង់បានសម្រាប់តែការរស់នៅលើលោកិយនេះប៉ុណ្ណោះ ហើយបុគ្គលគ្រប់រូបនឹងត្រូវបានតបស្នងទៅតាមការនៀត(ការប៉ង) និងតាមទង្វើរបស់គេ។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (141) ជំពូក​: អាលីអុិមរ៉ន
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ