Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (47) ជំពូក​: អាល់កសស
وَلَوۡلَآ أَن تُصِيبَهُم مُّصِيبَةُۢ بِمَا قَدَّمَتۡ أَيۡدِيهِمۡ فَيَقُولُواْ رَبَّنَا لَوۡلَآ أَرۡسَلۡتَ إِلَيۡنَا رَسُولٗا فَنَتَّبِعَ ءَايَٰتِكَ وَنَكُونَ مِنَ ٱلۡمُؤۡمِنِينَ
ហើយប្រសិនបើពួកគេមិនទទួលរងនូវទណ្ឌកម្មរបស់ព្រះជាម្ចាស់ដោយសារតែការប្រឆាំង និងការប្រព្រឹត្តល្មើសរបស់ពួកគេ ហើយពួកគេនិយាយដោះសារដោយសារតែគ្មានអ្នកនាំសារបានទៅដល់ពួកគេថាៈ ហេតុអ្វីបានជាគេមិនតែងតាំងអ្នកនាំសារម្នាក់មកកាន់ពួកយើង ដើម្បីឲ្យពួកយើងដើរតាម(ប្រតិបត្តិ)វាក្យខណ្ឌរបស់ទ្រង់ និងអនុវត្តតាមវា និងដើម្បីឲ្យពួកយើងក្លាយជាអ្នកដែលមានជំនឿដែលអនុវត្តតាមបទបញ្ជាទាំងឡាយនៃម្ចាស់របស់ពួកគេ? ប្រសិនបើមិនព្រោះតែដូច្នេះទេនោះ យើងនឹងដាក់ទណ្ឌកម្មពួកគេភ្លាមៗជាមិនខានឡើយ។ ក៏ប៉ុន្តែ យើងពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកគេ រហូតដល់ពេលដែលយើងបានតែងតាំងអ្នកនាំសារទៅកាន់ពួកគេសិន។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• نفي علم الغيب عن رسول الله صلى الله عليه وسلم إلَّا ما أطلعه الله عليه.
• បដិសេធពីការដឹងនូវប្រការអាថ៌កំបាំងចំពោះអ្នកនាំសារមូហាំម៉ាត់ លើកលែងតែអ្វីដែលអល់ឡោះបង្ហាញឲ្យគាត់បានដឹងប៉ុណ្ណោះ។

• اندراس العلم بتطاول الزمن.
• ចំណេះដឹងកាន់តែសាបសូន្យបន្តិចម្តងៗកាលណាពេលវេលាកន្លងផុតទៅកាន់តែយូរ។

• تحدّي الكفار بالإتيان بما هو أهدى من وحي الله إلى رسله.
• ការអសមត្ថភាពរបស់ពួកប្រឆាំងក្នុងការនាំមកនូវអ្វីដែលផ្តល់នូវការចង្អុលបង្ហាញល្អប្រសើរជាងវ៉ាហ៊ីដែលអល់ឡោះផ្តល់ទៅកាន់បណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។

• ضلال الكفار بسبب اتباع الهوى، لا بسبب اتباع الدليل.
• ការវង្វេងរបស់ពួកប្រឆាំង ដោយសារតែការដើរតាមទំនើងចិត្តខ្លួនឯង មិនមែន(វង្វេង)ដោយសារតែការដើរតាមភស្តុតាងនោះទេ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (47) ជំពូក​: អាល់កសស
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ