Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (57) ជំពូក​: អាន់ណាំល៍
فَأَنجَيۡنَٰهُ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ قَدَّرۡنَٰهَا مِنَ ٱلۡغَٰبِرِينَ
ដូចនេះ យើងបានផ្តល់សុវត្ថិភាពដល់គេ(ព្យាការីលូត) និងក្រុមគ្រួសាររបស់គេ លើកលែងតែភរិយារបស់គេប៉ុណ្ណោះដែលយើងបានកំណត់ឲ្យនាងស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលទណ្ឌកម្ម ដោយនាងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេបំផ្លាញ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• لجوء أهل الباطل للعنف عندما تحاصرهم حجج الحق.
• ពួកដែលមិនត្រឹមត្រូវតែងប្រើកម្លាំងបាយ នៅពេលដែលពួកគេមិនអាចប្រឈមមុខនឹងការពិតដោយប្រើអំណះអំណាងជាសំអាងទេនោះ។

• رابطة الزوجية دون الإيمان لا تنفع في الآخرة.
• ចំណងទាក់ទងរវាងប្តីប្រពន្ធដោយពុំមានជំនឿនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីឡើយនាថ្ងៃបរលោក។

• ترسيخ عقيدة التوحيد من خلال التذكير بنعم الله.
• ពង្រឹងនូវគោលជំនឿតាវហេទ(ការទទួលស្គាល់អល់ឡោះតែមួយជាម្ចាស់) តាមរយៈការរំលឹកពីឧបការគុណទាំងឡាយរបស់អល់ឡោះ។

• كل مضطر من مؤمن أو كافر فإن الله قد وعده بالإجابة إذا دعاه.
• រាល់អ្នកទាំងឡាយដែលមានការលំបាកនិងទុក្ខព្រួយ ទាំងអ្នកមានជំនឿ និងអ្នកដែលគ្មានជំនឿ គឺអល់ឡោះជាម្ចាស់ទ្រង់សន្យាថានឹងឆ្លើយតបនៅពេលដែលគេបួងសួងសុំពីទ្រង់។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (57) ជំពូក​: អាន់ណាំល៍
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ