Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (27) ជំពូក​: អាល់ហ្វូរកន
وَيَوۡمَ يَعَضُّ ٱلظَّالِمُ عَلَىٰ يَدَيۡهِ يَقُولُ يَٰلَيۡتَنِي ٱتَّخَذۡتُ مَعَ ٱلرَّسُولِ سَبِيلٗا
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅថ្ងៃដែលពួកដែលបំពានដោយសារតែការបោះបង់ការដើរតាមអ្នកនាំសារមូហាំម៉ាត់នោះ ខាំដៃទាំងពីររបស់គេ ព្រោះតែភាពសោកស្តាយ និងមានវិប្បដិសារីយ៉ាងក្រៃលែង ដោយគេនិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំអើយ! ខ្ញុំគួរតែដើរតាមអ្នកនាំសារចំពោះអ្វីដែលគាត់បាននាំមកពីម្ចាស់របស់គាត់ ហើយខ្ញុំគួរតែបានជ្រើសរើសផ្លួវមួយជាមួយគាត់ដែលនាំ(ខ្ញុំ)ទៅកាន់ជោគជ័យ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• الكفر مانع من قبول الأعمال الصالحة.
• ភាពគ្មានជំនឿ គឺរារាំងពីការទទួលយកនូវទង្វើកុសលទាំងឡាយ។

• خطر قرناء السوء.
• គ្រោះថ្នាក់នៃមិត្តភក្តិ គូកនដែលជាមនុស្សមិនល្អ។

• ضرر هجر القرآن.
• គ្រោះថ្នាក់នៃការបោះបង់ចោលគម្ពីរគួរអាន។

• من حِكَمِ تنزيل القرآن مُفَرّقًا طمأنة النبي صلى الله عليه وسلم وتيسير فهمه وحفظه والعمل به.
• ក្នុងចំណោមមូលហេតុនៃការបញ្ចុះគម្ពីរគួរអានមួយផ្នែកៗ ម្តងបន្តិចៗ គឺដើម្បីពង្រឹងចិត្តព្យាការីមូហាំម៉ាត់ និងធ្វើឲ្យគាត់មានភាពងាយស្រួលក្នុងការយល់ ការទន្ទេញ និងការអនុវត្តតាមវា។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (27) ជំពូក​: អាល់ហ្វូរកន
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ