Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (16) ជំពូក​: អាន់នូរ
وَلَوۡلَآ إِذۡ سَمِعۡتُمُوهُ قُلۡتُم مَّا يَكُونُ لَنَآ أَن نَّتَكَلَّمَ بِهَٰذَا سُبۡحَٰنَكَ هَٰذَا بُهۡتَٰنٌ عَظِيمٞ
ហើយតើហេតុអ្វីបានជានៅពេលដែលពួកអ្នកបានឮពីការចោទប្រកាន់នេះ ពួកអ្នកមិននិយាយថាៈ មិនត្រឹមត្រូវនោះទេសម្រាប់ពួកយើងក្នុងការយករឿងនេះ(ការចោទប្រកាន់)មកនិយាយតៗគ្នានោះ? ម្ចាស់របស់ពួកយើងទ្រង់មហាស្អាតស្អំ។ ហើយការដែលពួកគេចោទប្រកាន់ទៅលើមាតានៃអ្នកមានជំនឿទាំងឡាយ(អាអ៊ីស្ហះ)បែបនេះ គឺជាការកុហក(មួលបង្កាច់)មួយដ៏ធំធេង។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• تركيز المنافقين على هدم مراكز الثقة في المجتمع المسلم بإشاعة الاتهامات الباطلة.
• ការយកចិត្តទុកដាក់របស់ពួកពុតត្បុតក្នុងការកម្ទេចមូលដ្ឋាននៃការជឿទុកចិត្តគ្នាក្នុងសង្គមឥស្លាម តាមរយៈការផ្សព្វផ្សាយនូវការចោទប្រកាន់ដែលមិនត្រឹមត្រូវ។

• المنافقون قد يستدرجون بعض المؤمنين لمشاركتهم في أعمالهم.
• ពួកពុតត្បុតមានបំណងចង់ទាក់ទាញអ្នកមានជំនឿមួយចំនួនឲ្យចូលរួមជាមួយពួកគេក្នុងកិច្ចការ(អាក្រក់)របស់ពួកគេ។

• تكريم أم المؤمنين عائشة رضي الله عنها بتبرئتها من فوق سبع سماوات.
• លើកតម្កើងចំពោះ អាអ៊ីស្ហះ មាតានៃអ្នកមានជំនឿ តាមរយៈការផ្តល់ភាពស្អាតស្អំដល់នាងពីអ្នកដែលនៅលើមេឃប្រាំពីរជាន់ គឺអល់ឡោះជាម្ចាស់។

• ضرورة التثبت تجاه الشائعات.
• ភាពចាំបាច់នៃការមានភាពនឹងនរនៅពេលប្រឈមនឹងព័ត៌មានក្លែងក្លាយ។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (16) ជំពូក​: អាន់នូរ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ