Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (70) ជំពូក​: អាល់ហាជ្ជ
أَلَمۡ تَعۡلَمۡ أَنَّ ٱللَّهَ يَعۡلَمُ مَا فِي ٱلسَّمَآءِ وَٱلۡأَرۡضِۚ إِنَّ ذَٰلِكَ فِي كِتَٰبٍۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٞ
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃ និងអ្វីដែលមាននៅក្នុងដីដោយគ្មានអ្វីមួយដែលនៅក្នុងវាទាំងពីរ(មេឃនិងផែនដី)អាចលាក់បាំងពីទ្រង់បាននោះឡើយ។ ពិតប្រាកដណាស់ ចំណេះដឹងទាំងនោះ គឺត្រូវបានកត់ត្រាទុកនៅឯឡាវហ៊ុលម៉ះហ៊្វូស ហើយចំណេះដឹងទាំងអស់នោះ សម្រាប់អល់ឡោះជាម្ចាស់គឺងាយស្រួលបំផុត។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• من نعم الله على الناس تسخير ما في السماوات وما في الأرض لهم.
• ក្នុងចំណោមឧបការគុណរបស់អល់ឡោះចំពោះមនុស្សនោះ គឺទ្រង់បានបង្កើតអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើផែនដីសម្រាប់ពួកគេ។

• إثبات صفتي الرأفة والرحمة لله تعالى.
• បញ្ជាក់ពីលក្ខណៈសម្បត្តិពីរយ៉ាងរបស់អល់ឡោះ គឺក្តីសប្បុរស និងការអាណិតស្រឡាញ់។

• إحاطة علم الله بما في السماوات والأرض وما بينهما.
• ចំណេះដឹងរបស់អល់ឡោះគ្របដណ្តប់ទាំងអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលមាននៅចន្លោះវាទាំងពីរ។

• التقليد الأعمى هو سبب تمسك المشركين بشركهم بالله.
• ការដើរតាមដោយងងឹតងងុល គឺជាមូលហេតុមួយដែលធ្វើឲ្យពួកមុស្ហរីគីនប្រកាន់ខ្ជាប់នូវការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះ(មិនព្រមឈប់ធ្វើស្ហ៊ីរិក)។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (70) ជំពូក​: អាល់ហាជ្ជ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ