Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (6) ជំពូក​: អាល់ហាជ្ជ
ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلۡحَقُّ وَأَنَّهُۥ يُحۡيِ ٱلۡمَوۡتَىٰ وَأَنَّهُۥ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ
រឿងរ៉ាវទាំងនេះដែលយើងបានលើកឡើងសម្រាប់ពួកអ្នក(ចាប់ផ្តើមពីការបង្កើតពួកអ្នក ដំណាក់កាលរបស់វា និងស្ថានភាពនៃអ្នកដែលត្រូវប្រសូតចេញមកក្នុងចំណោមពួកអ្នក)នោះ គឺដើម្បីឲ្យពួកអ្នកមានជំនឿថា ពិតប្រាកដណាស់អល់ឡោះដែល(ជាអ្នក)បានបង្កើតពួកអ្នក គឺជាម្ចាស់ដ៏ពិតប្រាកដដោយគ្មានការមន្ទិលសង្ស័យអំពីរឿងនេះឡើយ ផ្ទុយពីរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះពួកវា(ដែលមិនអាចបង្កើតអ្វីសោះ) ហើយក៏ដើម្បីឲ្យពួកអ្នកមានជំនឿថា ទ្រង់គឺជាអ្នកដែលពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញ ហើយពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أسباب الهداية إما علم يوصل به إلى الحق، أو هادٍ يدلهم إليه، أو كتاب يوثق به يهديهم إليه.
• មូលហេតុនៃការទទួលបានការចង្អុលបង្ហាញ គឺមានច្រើន អាចតាមរយៈចំណេះដឹងដែលនាំគេទៅកាន់ផ្លូវពិត ឬក៏អ្នកចង្អុលបង្ហាញដែលបង្ហាញគេទៅរកផ្លូវពិត ឬក៏គម្ពីរដែលគេទុកចិត្តដែលអាចចង្អុលបង្ហាញពួកគេទៅរកផ្លូវពិតនោះ។

• الكبر خُلُق يمنع من التوفيق للحق.
• ភាពក្រអឺតក្រទម គឺជាអត្តចរិតមួយដែលរារាំងមិនឲ្យទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត។

• من عدل الله أنه لا يعاقب إلا على ذنب.
• ក្នុងចំណោមភាពយុត្តិធម៌របស់អល់ឡោះជាម្ចាស់នោះ គឺទ្រង់មិនដាក់ទណ្ឌកម្មនរណាម្នាក់ដោយគេគ្មានបាបកម្មនោះឡើយ។

• الله ناصرٌ نبيَّه ودينه ولو كره الكافرون.
• អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលជួយព្យាការីរបស់ទ្រង់និងសាសនារបស់ទ្រង់ បើទោះបីជាពួកប្រឆាំងមិនពេញចិត្តក៏ដោយ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (6) ជំពូក​: អាល់ហាជ្ជ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ