Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (58) ជំពូក​: អាល់ហាជ្ជ
وَٱلَّذِينَ هَاجَرُواْ فِي سَبِيلِ ٱللَّهِ ثُمَّ قُتِلُوٓاْ أَوۡ مَاتُواْ لَيَرۡزُقَنَّهُمُ ٱللَّهُ رِزۡقًا حَسَنٗاۚ وَإِنَّ ٱللَّهَ لَهُوَ خَيۡرُ ٱلرَّٰزِقِينَ
ហើយបណ្តាអ្នកដែលបានបោះបង់ផ្ទះសម្បែង និងទឹកដីរបស់ពួកគេដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ និងដើម្បីពង្រឹងសាសនារបស់ទ្រង់ បន្ទាប់មក ពួកគេត្រូវបានគេសម្លាប់ក្នុងសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ឬពួកគេបានស្លាប់(ដោយប្រការណាមួយ)នោះ អល់ឡោះជាម្ចាស់ប្រាកដជានឹងប្រទាននូវលាភសក្ការៈដល់ពួកគេនៅក្នុងឋានសួគ៌នោះនូវលាភសក្ការៈដ៏ប្រពៃនិងជាអមតៈ ដោយគ្មានផុតរលត់នោះឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលប្រទាននូវលាភសក្ការៈដ៏ប្រសើរបំផុត។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• مكانة الهجرة في الإسلام وبيان فضلها.
• គុណតម្លៃនៃការភៀសខ្លួនក្នុងសាសនាឥស្លាម និងបញ្ជាក់ពីឧត្តមភាពរបស់វា។

• جواز العقاب بالمثل.
• អនុញ្ញាតឲ្យដាក់ទោស ឬសងសឹកដូចអ្វីដែលគេបានធ្វើមកលើខ្លួន។

• نصر الله للمُعْتَدَى عليه يكون في الدنيا أو الآخرة.
• ការជួយរបស់អល់ឡោះចំពោះអ្នកដែលត្រូវបានគេបំពាននោះ អាចកើតឡើងនៅក្នុងលោកិយ ឬនៅថ្ងៃបរលោក។

• إثبات الصفات العُلَا لله بما يليق بجلاله؛ كالعلم والسمع والبصر والعلو.
• បញ្ជាក់អំពីបណ្តាលក្ខណៈដ៏ខ្ពង់ខ្ពស់របស់អល់ឡោះជាម្ចាស់ដែលសាកសមនឹងភាពខ្ពង់ខ្ពស់ ឧត្តុង្គឧត្តមរបស់ទ្រង់ ដូចជាចំណេះដឹង ការលឺ ការឃើញ និងភាពខ្ពង់ខ្ពស់។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (58) ជំពូក​: អាល់ហាជ្ជ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ