Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (236) ជំពូក​: អាល់ហ្ពាក៏រ៉ោះ
لَّا جُنَاحَ عَلَيۡكُمۡ إِن طَلَّقۡتُمُ ٱلنِّسَآءَ مَا لَمۡ تَمَسُّوهُنَّ أَوۡ تَفۡرِضُواْ لَهُنَّ فَرِيضَةٗۚ وَمَتِّعُوهُنَّ عَلَى ٱلۡمُوسِعِ قَدَرُهُۥ وَعَلَى ٱلۡمُقۡتِرِ قَدَرُهُۥ مَتَٰعَۢا بِٱلۡمَعۡرُوفِۖ حَقًّا عَلَى ٱلۡمُحۡسِنِينَ
គ្មានទោសពៃរ៍អ្វីឡើយទៅលើពួកអ្នក ប្រសិនបើពួកអ្នកលែងលះភរិយារបស់ពួកអ្នកដែលពួកអ្នកបានរៀបការជាមួយពួកនាងមុននឹងពួកអ្នកបានរួមភេទ(លើកដំបូង)ជាមួយពួកនាង ឬមុននឹងដាក់កំណត់ខាន់ស្លាជូនពួកនាងនោះ។ ហើយប្រសិនបើពួកអ្នកលែងលះពួកនាងក្នុងស្ថានភាពនេះ គឺពុំចាំបាច់លើពួកអ្នកផ្តល់ខាន់ស្លាជូនពួកនាងនោះទេ។ តាមពិត ចាំបាច់(លើពួកអ្នក)ផ្តល់ឲ្យពួកនាងនូវអ្វីមួយដែលធ្វើឱ្យពួកនាងរីករាយ និងអាចផ្សះផ្សាចិត្តរបស់ពួកនាងបានទៅតាមលទ្ធភាព ទោះបីគេជាអ្នកមានជីវភាពធូធារ ឬជាអ្នកមានជីវភាពខ្វះខាតក៏ដោយ។ ការផ្តល់ជូននេះ គឺជាកាតព្វកិច្ចលើបណ្តាអ្នកដែលធ្វើល្អ ទាំងទង្វើនិងទាំងក្នុងការទំនាក់ទំនងរបស់ពួកគេ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• مشروعية العِدة على من توفي عنها زوجها بأن تمتنع عن الزينة والزواج مدة أربعة أشهر وعشرة أيام.
• ច្បាប់ឥស្លាមដាក់បទបញ្ញត្តិនៃការរង់ចាំអ៊ីទហ្ទះចំពោះស្ត្រីដែលប្តីរបស់នាងបានស្លាប់ ដោយនាងត្រូវបានហាមឃាត់មិនឱ្យតុបតែងខ្លួនប្រាណ ឬរៀបការក្នុងអំឡុងពេលបួនខែដប់ថ្ងៃ។

• معرفة المؤمن باطلاع الله عليه تَحْمِلُه على الحذر منه تعالى والوقوف عند حدوده.
• ការស្គាល់អ្នកមានជំនឿ តាមរយៈការដែលអល់ឡោះឲ្យគេបានដឹង ដើម្បីឱ្យមានការប្រុងប្រយ័ត្ន និងឲ្យគេឈប់ត្រឹមព្រំដែនរបស់ទ្រង់។

• الحث على المعاملة بالمعروف بين الأزواج والأقارب، وأن يكون العفو والمسامحة أساس تعاملهم فيما بينهم.
• ជម្រុញឲ្យមានទំនាក់ទំនងល្អរវាងប្តីប្រពន្ធ និងរវាងសាច់ញាតិ ហើយការអធ្យាស្រ័យនិងការអត់ឱន គឺជាមូលដ្ឋាននៃការប្រាស្រ័យទាក់ទងរវាងគ្នានឹងគ្នា។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (236) ជំពូក​: អាល់ហ្ពាក៏រ៉ោះ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ