Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (202) ជំពូក​: អាល់ហ្ពាក៏រ៉ោះ
أُوْلَٰٓئِكَ لَهُمۡ نَصِيبٞ مِّمَّا كَسَبُواْۚ وَٱللَّهُ سَرِيعُ ٱلۡحِسَابِ
បណ្តាដែលបួងសួងសុំរឿងល្អនៅក្នុងលោកិយនិងរឿងល្អនៅថ្ងៃបរលោកទាំងនោះហើយ គឺជាអ្នកដែលនឹងទទួលបានចំណែកអំពីផលបុណ្យដ៏ធំធេងនូវអ្វីដែលពួកគេបានប្រឹងប្រែងធ្វើនៃអំពើល្អនៅក្នុងលោកិយ ហើយអល់ឡោះជាអ្នកកាត់ក្តីចំពោះទង្វើទាំងឡាយយ៉ាងឆាប់រហ័សបំផុត។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• يجب على المؤمن التزود في سفر الدنيا وسفر الآخرة، ولذلك ذكر الله أن خير الزاد هو التقوى.
• ចាំបាច់លើអ្នកមានជំនឿត្រូវត្រៀមស្បៀងសម្រាប់ការធ្វើដំណើរនៅលើលោកិយ និងការធ្វើដំណើរនៅថ្ងៃបរលោកខាងមុខ។ ហេតុនេះហើយ ទើបអល់ឡោះបានលើកឡើងថា ការគោរពកោតខ្លាច គឺជាស្បៀងដ៏ប្រសើរបំផុត។

• مشروعية الإكثار من ذكر الله تعالى عند إتمام نسك الحج.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យរំលឹកចំពោះអល់ឡោះឲ្យបានច្រើន ក្រោយពីបានបញ្ចប់កិច្ចប្រតិបត្តិធម្មយាត្រាហាជ្ជីសព្វគ្រប់ហើយនោះ។

• اختلاف مقاصد الناس؛ فمنهم من جعل همّه الدنيا، فلا يسأل ربه غيرها، ومنهم من يسأله خير الدنيا والآخرة، وهذا هو الموفَّق.
• មនុស្សលោកមានគោលបំណងខុសៗគ្នា។ មានអ្នកខ្លះចង់បានតែរឿងលោកិយដោយគេមិនសុំអ្វីក្រៅពីលោកិយឡើយ ហើយមានអ្នកខ្លះទៀតសុំពីអល់ឡោះនូវរឿងល្អៗក្នុងលោកិយផងនិងរឿងល្អៗនៅថ្ងៃបរលោកផង។ នេះហើយជាអ្នកដែលទទួលបានការចង្អុលបង្ហាញនោះ។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (202) ជំពូក​: អាល់ហ្ពាក៏រ៉ោះ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ