Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (87) ជំពូក​: អាល់កះហ្វុី
قَالَ أَمَّا مَن ظَلَمَ فَسَوۡفَ نُعَذِّبُهُۥ ثُمَّ يُرَدُّ إِلَىٰ رَبِّهِۦ فَيُعَذِّبُهُۥ عَذَابٗا نُّكۡرٗا
ហ្ស៊ុលករណែនបាននិយាយថាៈ ចំពោះជនណាដែលបានធ្វើស្ហ៊ីរិកនឹងអល់ឡោះ ហើយគេនៅតែបន្តប្រព្រឹត្តទង្វើបែបនេះបន្ទាប់ពីការអំពាវនាវរបស់ខ្ញុំចំពោះគេឲ្យគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ហើយនោះ ខ្ញុំនឹងដាក់ទណ្ឌកម្មគេដោយការសម្លាប់នៅក្នុងលោកិយ។ បន្ទាប់មក នៅថ្ងៃបរលោក រូបគេនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់គេវិញ ហើយពេលនោះ ទ្រង់នឹងដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មមួយយ៉ាងធ្ងន់ធ្ងរបំផុត។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أن ذا القرنين أحد الملوك المؤمنين الذين ملكوا الدنيا وسيطروا على أهلها، فقد آتاه الله ملكًا واسعًا، ومنحه حكمة وهيبة وعلمًا نافعًا.
• ជាការពិតណាស់ ហ្ស៊ុលករណែន គឺជាស្ដេចមួយអង្គដែលមានជំនឿដែលបានគ្រប់គ្រងផែនដី និងត្រួតត្រាប្រជាជន(ដែលនៅក្រោមការគ្រប់គ្រងរបស់គាត់)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់បានប្រទានដល់គាត់នូវភាពជាស្ដេចដ៏ទូលំទូលាយ ហើយទ្រង់ក៏បានប្រទានឲ្យគាត់នូវគតិបណ្ឌិត ភាពឈ្លាសវៃ និងចំណេះដែលមានប្រយោជន៍ផងដែរ។

• من واجب الملك أو الحاكم أن يقوم بحماية الخلق في حفظ ديارهم، وإصلاح ثغورهم من أموالهم.
• ក្នុងចំណោមកាតព្វកិច្ចរបស់ស្ដេចឬអ្នកគ្រប់គ្រងនោះ គឺត្រូវការពារប្រជាជនរបស់ខ្លួនដោយការថែរក្សាលំនៅឋានរបស់ពួកគេ ថែរក្សាសេចក្តីសុខ និងសុវត្ថិភាពចំពោះទ្រព្យសម្បត្តិរបស់ពួកគេ។

• أهل الصلاح والإخلاص يحرصون على إنجاز الأعمال ابتغاء وجه الله.
• មនុស្សល្អ និងអ្នកដែលមានចិត្តស្មោះស ពួកគេព្យាយាមធ្វើឲ្យសម្រេចនូវស្នាដៃរបស់ពួកគេ ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (87) ជំពូក​: អាល់កះហ្វុី
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ