Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (12) ជំពូក​: អ៊ីព្រហ៊ីម
وَمَا لَنَآ أَلَّا نَتَوَكَّلَ عَلَى ٱللَّهِ وَقَدۡ هَدَىٰنَا سُبُلَنَاۚ وَلَنَصۡبِرَنَّ عَلَىٰ مَآ ءَاذَيۡتُمُونَاۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُتَوَكِّلُونَ
តើមានអ្វីមួយដែលរារាំងពួកយើង ឬជាលេសមិនឲ្យពួកយើងប្រគល់ការទុកចិត្តទៅចំពោះទ្រង់នោះ? ជាការពិតណាស់ ទ្រង់បានចង្អុលបង្ហាញពួកយើងនូវមាគ៌ាដ៏ត្រឹមត្រូវនិងច្បាស់លាស់ ហើយពួកយើងត្រូវតែអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកអ្នកមកលើពួកយើងដោយការបដិសេធ និងការសើចចំអកនេះ។ ហើយចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលបណ្តាអ្នកដែលទុកចិត្តប្រគល់ការទុកចិត្តនូវរាល់កិច្ចការរបស់ពួកគេចំពោះទ្រង់។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• أن الأنبياء والرسل بشرٌ من بني آدم، غير أن الله تعالى فضلهم بحمل الرسالة واصطفاهم لها من بين بني آدم.
• ជាការពិតណាស់ បណ្តាព្យាការីនិងអ្នកនាំសារទាំងឡាយ ពួកគេគឺជាមនុស្សលោកក្នុងចំណោមកូនចៅអាហ្ទាំ គ្រាន់តែពួកគេត្រូវបានអល់ឡោះជាម្ចាស់ផ្តល់លក្ខណៈពិសេសដល់ពួកគេតាមរយៈការទទួលបាននូវសារ និងត្រូវបានអល់ឡោះជ្រើសរើសពួកគេពីក្នុងចំណោមកូនចៅអាហ្ទាំសម្រាប់ឲ្យទទួលនូវសារនេះ។

• على الداعية الذي يريد التغيير أن يتوقع أن هناك صعوبات جَمَّة سوف تقابله، ومنها الطرد والنفي والإيذاء القولي والفعلي.
• ចាំបាច់លើអ្នកដែលអំពាវនាវដែលចង់កែប្រែមនុស្សទៅរកភាពត្រឹមត្រូវ គឺត្រូវជឿជាក់ថា ពិតប្រាកដណាស់ មានការលំបាកជាច្រើនទៀតដែលពួកគេអាចនឹងត្រូវជួបប្រទះវា ក្នុងនោះមានដូចជាការបណ្តេញចេញ ការបដិសេធ និងការធ្វើទុក្ខបុកម្នេញទាំងពាក្យសម្តី និងកាយវិការ។

• أن الدعاة والصالحين موعودون بالنصر والاستخلاف في الأرض.
• ពិតណាស់ អ្នកដែលអំពាវនាវ និងអ្នកដែលសាងទង្វើកុសល គឺនឹងត្រូវបានគេសន្យាផ្តល់ជំនួយ និងឲ្យពួកគេគ្រប់គ្រងនៅលើផែនដីនេះ។

• بيان إبطال أعمال الكافرين الصالحة، وعدم اعتبارها بسبب كفرهم.
• បញ្ជាក់អំពីភាពអសាបង់នៃទង្វើកុសលរបស់ពួកគ្មានជំនឿ និងមិនត្រូវចាត់ទុកវាថាជាទង្វើកុសលនោះទេ ដោយសារតែភាពគ្មានជំនឿរបស់ពួកគេ។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (12) ជំពូក​: អ៊ីព្រហ៊ីម
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ