Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (32) ជំពូក​: យូសុហ្វ
قَالَتۡ فَذَٰلِكُنَّ ٱلَّذِي لُمۡتُنَّنِي فِيهِۖ وَلَقَدۡ رَٰوَدتُّهُۥ عَن نَّفۡسِهِۦ فَٱسۡتَعۡصَمَۖ وَلَئِن لَّمۡ يَفۡعَلۡ مَآ ءَامُرُهُۥ لَيُسۡجَنَنَّ وَلَيَكُونٗا مِّنَ ٱلصَّٰغِرِينَ
នៅពេលដែលភរិយារបស់អាហ្ស៊ីសបានឃើញនូវអ្វីដែលពួកនាងបានរងគ្រោះ(ចិតដៃខ្លួនឯង)ដូច្នេះ នាងក៏បាននិយាយទៅកាន់ស្ត្រីទាំងនោះថាៈ គេនេះហើយជាយុវជនដែលពួកអ្នករិះគន់ខ្ញុំដោយសារតែក្តីស្រឡាញ់ចំពោះគេនោះ។ ពិតប្រាកដណាស់ ខ្ញុំបានទាមទារចង់ប្រលោមកាមគុណជាមួយនឹងគេ និងបានរៀបចំកលល្បិចចំពោះគេពិតមែន តែគេបានបដិសេធ។ ហើយប្រសិនបើគេមិនព្រមធ្វើតាមអ្វីដែលខ្ញុំទាមទារពីគេទេនោះ នាពេលខាងមុខ រូបគេពិតជានឹងត្រូវគេបញ្ចូលទៅក្នុងមន្ទីរឃុំឃាំង ហើយរូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលអាប់ឱនបំផុតមិនខានឡើយ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• بيان جمال يوسف عليه السلام الذي كان سبب افتتان النساء به.
• បញ្ជាក់ពីសម្រស់ដ៏ស្រស់ផូរផង់របស់ព្យាការីយូសុះ ដែលជាមូលហេតុនាំឲ្យស្ត្រីមានភាពវឹកវរចំពោះគាត់។

• إيثار يوسف عليه السلام السجن على معصية الله.
ការីយូសុះសុខចិត្តជាប់ឃុំឃាំង ជាជាងប្រព្រឹត្តនូវអំពើល្មើសចំពោះអល់ឡោះជាម្ចាស់។

• من تدبير الله ليوسف عليه السلام ولطفه به تعليمه تأويل الرؤى وجعلها سببًا لخروجه من بلاء السجن.
• ក្នុងចំណោមការរៀបចំរបស់អល់ឡោះ និងភាពទន់ភ្លន់របស់ទ្រង់ចំពោះព្យាការីយូសុះនោះ គឺទ្រង់បង្រៀនព្យាការីយូសុះឲ្យចេះបកស្រាយសុបិន្ត(កាត់សុបិន្ត) ហើយទ្រង់បានធ្វើឲ្យវាក្លាយជាមូលហេតុមួយដែលនាំឲ្យព្យាការីយូសុះរួចផុតពីការសាកល្បងដោយការជាប់ឃុំឃាំងនេះ។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (32) ជំពូក​: យូសុហ្វ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ