Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ ជំពូក​: អាល់អៀខឡោស   វាក្យខណ្ឌ:

អាល់អៀខឡោស

គោល​បំណងនៃជំពូក:
تفرد الله بالألوهية والكمال وتنزهه عن الولد والوالد والنظير.
បញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះជាម្ចាស់ដែលត្រូវគោរពសក្ការៈ ភាពពេញលេញរបស់ទ្រង់ ព្រមទាំងភាពស្អាតស្អំរបស់ទ្រង់ចាកផុតពីការមានបុត្រ មានអ្នកបង្កើត(ឪពុកម្តាយ) ហើយនិងការប្រៀបប្រដូចនឹងទ្រង់។

قُلۡ هُوَ ٱللَّهُ أَحَدٌ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ អល់ឡោះគឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈតែមួយគត់ គ្មានម្ចាស់ណាផ្សេងក្រៅពីទ្រង់ឡើយ។
ការបកស្រាយជាភាសា​អារ៉ាប់:
ٱللَّهُ ٱلصَّمَدُ
ទ្រង់ជាម្ចាស់ដែលមានឧត្តមភាព និងមានលក្ខណៈពេញលេញ ជាអ្នកដែលត្រូវបានម៉ាខ្លូកទាំងឡាយពឹងពាក់។
ការបកស្រាយជាភាសា​អារ៉ាប់:
لَمۡ يَلِدۡ وَلَمۡ يُولَدۡ
ជាអ្នកដែលមិនបានប្រសូតបុត្រណាម្នាក់នោះទេ ហើយទ្រង់ក៏មិនត្រូវបាននរណាម្នាក់ប្រសូតទ្រង់មកនោះដែរ។ ដូច្នេះ ទ្រង់គ្មានបុត្រ និងគ្មានមាតាបិតាឡើយ។
ការបកស្រាយជាភាសា​អារ៉ាប់:
وَلَمۡ يَكُن لَّهُۥ كُفُوًا أَحَدُۢ
ហើយគ្មានម៉ាខ្លូកណាមួយ(អ្វីដែលទ្រង់បង្កើត)អាចប្រៀបប្រដូចនឹងទ្រង់បានឡើយ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• إثبات صفات الكمال لله، ونفي صفات النقص عنه.
• បញ្ជាក់ពីលក្ខណៈសម្បត្តិយ៉ាងពេញលេញរបស់អល់ឡោះជាម្ចាស់ ហើយនិងបដិសេធពីភាពខ្វះខាតរបស់ទ្រង់។

• ثبوت السحر، ووسيلة العلاج منه.
• បញ្ជាក់ថាមានមន្តអាគមអាបធ្មប់ និងវិធីសាស្ត្រការពារអំពីវា។

• علاج الوسوسة يكون بذكر الله والتعوذ من الشيطان.
• ការការពារពីការញុះញង់អូសទាញរបស់ស្ហៃតន គឺតាមរយៈការរំលឹកចំពោះអល់ឡោះជាម្ចាស់ និងការសុំពីទ្រង់ឲ្យបញ្ចៀសពីវា។

 
ការបកប្រែអត្ថន័យ ជំពូក​: អាល់អៀខឡោស
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ