Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (76) ជំពូក​: ហ៊ូទ
يَٰٓإِبۡرَٰهِيمُ أَعۡرِضۡ عَنۡ هَٰذَآۖ إِنَّهُۥ قَدۡ جَآءَ أَمۡرُ رَبِّكَۖ وَإِنَّهُمۡ ءَاتِيهِمۡ عَذَابٌ غَيۡرُ مَرۡدُودٖ
ម៉ាឡាអ៊ីកាត់បានពោលថាៈ ឱព្យាការីអ៊ីព្រហ៊ីម! ចូរអ្នកបោះបង់ការជជែកតវ៉ាក្នុងរឿងក្រុមរបស់ព្យាការីលូតនេះចុះ។ ជាការពិតណាស់ បទបញ្ជានៃម្ចាស់របស់អ្នកដោយការទម្លាក់នូវទណ្ឌកម្មទៅលើពួកគេដែលទ្រង់បានកំណត់ចំពោះពួកគេនោះបានមកដល់ហើយ។ ពិតប្រាកដណាស់ ទណ្ឌកម្មដ៏ធំធេងនឹងទៅដល់ក្រុមរបស់ព្យាការីលូតដោយគ្មានការជជែកតវ៉ានិងការបួងសួងណាអាចរារាំងបាននោះឡើយ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• بيان فضل ومنزلة خليل الله إبراهيم عليه السلام، وأهل بيته.
• បញ្ជាក់ពីឧត្តមភាព និងឋានៈដ៏ខ្ពង់ខ្ពស់របស់ព្យាការីអ៊ីព្រហ៊ីម និងក្រុមគ្រួសាររបស់គាត់។

• مشروعية الجدال عمن يُرجى له الإيمان قبل الرفع إلى الحاكم.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យជជែកដេញដោលជាមួយជនដែលគេសង្ឃឹមថានឹងមានជំនឿ មុននឹងឡើងទៅដល់អ្នកកាត់ក្តី។

• بيان فظاعة وقبح عمل قوم لوط.
• បញ្ជាក់ពីរឿងអាស្រូវ និងភាពស្មោគគ្រោកនៃទង្វើនៃក្រុមរបស់ព្យាការីលូត។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (76) ជំពូក​: ហ៊ូទ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ