Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (118) ជំពូក​: ហ៊ូទ
وَلَوۡ شَآءَ رَبُّكَ لَجَعَلَ ٱلنَّاسَ أُمَّةٗ وَٰحِدَةٗۖ وَلَا يَزَالُونَ مُخۡتَلِفِينَ
ហើយប្រសិនបើម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានចេតនាធ្វើឲ្យមនុស្សលោកទាំងអស់ក្លាយជាប្រជាជាតិតែមួយដែលស្ថិតនៅលើការពិតនោះ ទ្រង់ពិតជានឹងធ្វើវាជាមិនខាន ប៉ុន្តែទ្រង់ពុំមានចេតនាដូច្នោះឡើយ។ ដូច្នេះ ពួកគេនៅតែបន្តមានការខ្វែងគំនិតគ្នាចំពោះវា ដោយសារតែការធ្វើតាមចំណង់តណ្ហានិងការបំពាន។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• بيان الحكمة من القصص القرآني، وهي تثبيت قلب النبي صلى الله عليه وسلم وموعظة المؤمنين.
• បញ្ជាក់អំពីបុព្វហេតុនៃការលើកឡើងពីរឿងរ៉ាវប្រវត្តិសាស្ត្រនៅក្នុងគម្ពីរគួរអាន នោះគឺដើម្បីពង្រឹងដួងចិត្តព្យាការី និងជាដំបូន្មានសម្រាប់អ្នកដែលមានជំនឿ។

• انفراد الله تعالى بعلم الغيب لا يشركه فيه أحد.
• អល់ឡោះតែមួយគត់ដែលដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ ដោយគ្មាននរណាម្នាក់ក្រៅពីទ្រង់អាចដឹងពីប្រការអាថ៌កំបាំងនោះឡើយ។

• الحكمة من نزول القرآن عربيًّا أن يعقله العرب؛ ليبلغوه إلى غيرهم.
• បុព្វហេតុនៃការបញ្ចុះគម្ពីរគួរអានជាភាសាអារ៉ាប់ គឺដើម្បីឲ្យពួកអារ៉ាប់ស្វែងយល់ ហើយផ្សព្វផ្សាយវាទៅដល់អ្នកផ្សេង។

• اشتمال القرآن على أحسن القصص.
• គម្ពីរគួរអានប្រមូលផ្តុំទៅដោយរឿងរ៉ាវប្រត្តិសាស្ត្រដែលល្អៗជាច្រើន។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (118) ជំពូក​: ហ៊ូទ
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ