Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ ជំពូក​: អាល់អោសរ៍   វាក្យខណ្ឌ:

អាល់អោសរ៍

គោល​បំណងនៃជំពូក:
أسباب النجاة من الخسارة.
បណ្តាមូលហេតុទាំងឡាយដែលនាំឲ្យរំលឹករួចផុតពីភាពខាតបង់។

وَٱلۡعَصۡرِ
អល់ឡោះទ្រង់ស្បថនឹងពេលរសៀល។
ការបកស្រាយជាភាសា​អារ៉ាប់:
إِنَّ ٱلۡإِنسَٰنَ لَفِي خُسۡرٍ
ជាការពិតណាស់ មនុស្សទាំងឡាយឋិតនៅក្នុងភាពខាតបង់និងអន្តរាយ។
ការបកស្រាយជាភាសា​អារ៉ាប់:
إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَتَوَاصَوۡاْ بِٱلۡحَقِّ وَتَوَاصَوۡاْ بِٱلصَّبۡرِ
លើកលែងតែបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយបានសាងទង្វើកុសល និងបានផ្ដែផ្ដាំគ្នាទៅវិញទៅមកឱ្យប្រកាន់ខ្ជាប់នូវការពិត និងបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់លើការពិតប៉ុណ្ណោះ។ អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយ គឺជាអ្នកដែលទទួលជោគជ័យទាំងក្នុងជិវិតលោកិយ និងនៅថ្ងៃបរលោក។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• خسران من لم يتصفوا بالإيمان وعمل الصالحات، والتواصي بالحق، والتواصي بالصبر.
• ការខាតបង់ គឺសម្រាប់អ្នកដែលគ្មានជំនឿ និងមិនបានសាងទង្វើកុសល ហើយមិនបានផ្ដែផ្ដាំគ្នាឱ្យប្រកាន់ខ្ជាប់នូវការពិត និងមិនបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់។

• تحريم الهَمْز واللَّمْز في الناس.
• ហាមឃាត់ពីការនិយាយដើម និងមួលបង្កាច់អ្នកដទៃ។

• دفاع الله عن بيته الحرام، وهذا من الأمن الذي قضاه الله له.
• ការការពារបស់អល់ឡោះចំពោះគេហដ្ឋានដ៏ពិសិដ្ឋរបស់ទ្រង់(កាក់ហ្ពះ) ហើយនេះជាសុវត្ថិភាពដែលអល់ឡោះកំណត់ចំពោះវា។

 
ការបកប្រែអត្ថន័យ ជំពូក​: អាល់អោសរ៍
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ