Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ ជំពូក​: អាល់អាទីយ៉ាត   វាក្យខណ្ឌ:

អាល់អាទីយ៉ាត

គោល​បំណងនៃជំពូក:
تحذير الإنسان من الجحود والطمع بتذكيره بالآخرة.
ព្រមានដល់មនុស្សលោកអំពីការប្រឆាំង និងភាពលោកលន់តាមរយៈការក្រើនរំលឹកដល់ពួកគេអំពីថ្ងៃបរលោក។

وَٱلۡعَٰدِيَٰتِ ضَبۡحٗا
អល់ឡោះបានស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់យ៉ាងខ្លាំងនៅក្នុងសមរភូមិ។
ការបកស្រាយជាភាសា​អារ៉ាប់:
فَٱلۡمُورِيَٰتِ قَدۡحٗا
ហើយទ្រង់ស្បថនឹងសត្វសេះដែលរត់យ៉ាងលឿនរហូតចេញផ្កាភ្លើងតាមក្រចករបស់វានៅពេលដែលវាផាយជាន់យ៉ាងខ្លាំងទៅលើដុំថ្ម ។
ការបកស្រាយជាភាសា​អារ៉ាប់:
فَٱلۡمُغِيرَٰتِ صُبۡحٗا
ហើយទ្រង់ស្បថនឹងសត្វសេះដែលវាបោលសម្រុកទៅរកខ្មាំងសត្រូវទាំងព្រឹកព្រលឹម
ការបកស្រាយជាភាសា​អារ៉ាប់:
فَأَثَرۡنَ بِهِۦ نَقۡعٗا
ដោយពួកវាធ្វើឱ្យធូលីប៉ើងហុយទ្រលោមនៅចំពោះមុខសត្រូវ។
ការបកស្រាយជាភាសា​អារ៉ាប់:
فَوَسَطۡنَ بِهِۦ جَمۡعًا
ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• خشية الله سبب في رضاه عن عبده.
• ការកោតខ្លាចអល់ឡោះ គឺជាមូលហេតុនាំឱ្យទទួលបាននូវការពេញចិត្តពីទ្រង់។

• شهادة الأرض على أعمال بني آدم.
• ផែនដីនឹងធ្វើជាសាក្សីលើទង្វើទាំងអស់របស់មនុស្សលោក។

 
ការបកប្រែអត្ថន័យ ជំពូក​: អាល់អាទីយ៉ាត
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ