Check out the new design

ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - មាតិកានៃការបកប្រែ


ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (78) ជំពូក​: យូនូស
قَالُوٓاْ أَجِئۡتَنَا لِتَلۡفِتَنَا عَمَّا وَجَدۡنَا عَلَيۡهِ ءَابَآءَنَا وَتَكُونَ لَكُمَا ٱلۡكِبۡرِيَآءُ فِي ٱلۡأَرۡضِ وَمَا نَحۡنُ لَكُمَا بِمُؤۡمِنِينَ
ក្រុមរបស់ហ្វៀរអោនបានតបទៅកាន់ព្យាការីមូសាវិញដោយនិយាយថាៈ តើអ្នកនាំយកមន្តអាគមនេះមកកាន់ពួកយើងដើម្បីឲ្យពួកយើងបែរចេញពីសាសនាដែលពួកយើងបានឃើញជីដូនជីតារបស់ពួកយើងប្រកាន់យក និងដើម្បីឲ្យអ្នកនិងបងប្រុសរបស់អ្នកទទួលបានអំណាចគ្រប់គ្រងឬ? ចំណែកពួកយើងវិញមិនទទួលស្គាល់ថា អ្នកទាំងពីរ(ឱមូសានិងហារូន)គឺជាអ្នកនាំសារដែលគេ(អល់ឡោះ)បានបញ្ជូនមកកាន់ពួកយើងនោះឡើយ។
ការបកស្រាយជាភាសា​អារ៉ាប់:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• سلاح المؤمن في مواجهة أعدائه هو التوكل على الله.
• អាវុធរបស់អ្នកមានជំនឿក្នុងប្រឈមមុខនឹងសត្រូវរបស់ពួកគេនោះ គឺការប្រគល់ការទុកចិត្តទៅចំពោះអល់ឡោះ។

• الإصرار على الكفر والتكذيب بالرسل يوجب الختم على القلوب فلا تؤمن أبدًا.
• ការបន្តស្ថិតនៅលើភាពគ្មានជំនឿ និងការបដិសេធនឹងអ្នកនាំសារនោះ គឺគេនឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ។ ដូច្នេះ ពួកគេនឹងមិនមានជំនឿជាដាច់ខាត។

• حال أعداء الرسل واحد، فهم دائما يصفون الهدى بالسحر أو الكذب.
• ស្ថានភាពសត្រូវរបស់បណ្តាអ្នកនាំសារទាំងអស់ គឺដូចគ្នាទាំងអស់ ពោលគឺពួកគេតែងតែចាត់ទុកការចង្អុលបង្ហាញ ថាជាមន្តអាគម ឬជាការភូតកុហក។

• إن الساحر لا يفلح أبدًا.
• ពិតប្រាកដណាស់ អ្នកដែលប្រើមន្តអាគមនោះ គឺនឹងមិនអាចទទួលជោគជ័យជាដាច់ខាត។

 
ការបកប្រែអត្ថន័យ វាក្យខណ្ឌ: (78) ជំពូក​: យូនូស
មាតិកានៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - មាតិកានៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ